កីឡា និងសិល្បៈ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះគេហទំព័រសារព័ត៌មាន Nationthailand ជុំវិញការផ្សាយចោទប្រកាន់ពីសំណាក់ប្រទេសថៃ
សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចំពោះគេហទំព័រសារព័ត៌មាន Nationthailand ដែលចុះផ្សាយថា«ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែកនៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះ ពុំមានព្រៃស្រោង ឬដើមឈើធំៗ ដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ ។