កីឡា និងសិល្បៈ
លោកវរសេនីយ៍ឯក អេង ប៉ជាក បានដឹកនាំនាយទាហាន នាយទាហានរង ដើម្បីប្រជុំ បែងចែកភារកិច្ចដេីម្បីរៀបចំពិធីបញ្ចុះបឋមសិលា
តាកែវ ៖ ដោយមានការចង្អុលបង្ហាញគោលការណ៍ណែនាំពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ នាយទាហាន នាយទាហានរង បេីកកិច្ចប្រជុំ ដើម្បីបែងចែកភារកិច្ចជូនក្រុមសម្អាតអនាម័យ និងសោភ័ណ្ឌភាព ដេីម្បីរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ដែលប្រារព្ធពិធីស្ថិតនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។