កីឡា និងសិល្បៈ

មន្ដ្រី​ជំនាញ​សហការ​គ្នា​ ចុះធ្វេីកិច្ច​សន្យា​ និង​ណែនាំ​ អាហារ​ដ្ឋាន​ ម៉ាក់​ ឈូូឈូ​ ដែលបង្ហូរ​ទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ នៅរម្មណីយ៍ដ្ឋាន​ទឹក​ឈូ​ ខេត្ត​កំពត

ក្រោយពី​ទទួល​បាន​ការចង្អុល​បង្ហាញ​​ពី​ ឯកឧត្ដមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ មន្ទីរបរិស្ថានខេត្តកំពត នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ក្រុមការងារជំនាញមន្ទីរបរិស្ថានខេត្តកំពត  សហការជាមួយរដ្ឋបាលស្រុកទឹកឈូ មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ទឹកកខ្វក់ ចេញពីទីតាំងអាហារដ្ឋាន មាន​ឈ្មោះ​ថា​ ម៉ាក់ឈូឈូ ចូលក្នុងព្រែកទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ 

ក្រោយ​ពី​ធ្វើ​ការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា លូបង្គន់បន្ទប់ទឹកអាហារដ្ឋានខាងលើ មានបរិមាណសំណល់រាវ ទឹកកខ្វក់ពេញហៀរចេញ ហូរចូលក្នុងព្រែកទឹកឈូ និងមានធុងសិបទិកចំនួួន០១ធុង​ ប៉ុន្តែ​មិនដំណើរការ។ 

បន្ដមកក្រុមការងារដាក់ចេញនូវវិធានការណ៍ចំពោះអាហារដ្ឋានម៉ាក់ឈូឈូ ដូចខាងក្រោម៖

១.តម្រូវឱ្យម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ បញ្ឈប់ការបង្ហូរសំណល់រាវ ទឹកកខ្វក់ចូលព្រែកទឹកឈូ  និងធ្វើការបូមលូស្តុកសំណល់រាវ ទឹកកខ្វក់ ចេញពីលូបង្គន់បន្ទប់ទឹកឱ្យបានរួចរាល់ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ

២.បញ្ឈប់ជាបន្ទាន់នូវការបង្ហូរសំណល់រាវ ទឹកកខ្វក់ ចូលក្នុងព្រែកទឹកឈូ ចាប់ពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ 

៣.ត្រូវរៀបចំអាងចម្រោះ ឬធុងសិបទិកតាមលក្ខណៈបច្ចេកទេសចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងឱ្យរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

Related Articles

Back to top button
error: Content is protected !!