កីឡា និងសិល្បៈ

រោងចក្រ Win Ta Garment & Finishing Co., Ltd. ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោ​យពីរកឃេីញមានការបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោត


ករណីរោងចក្រ Win Ta Garment & Finishing Co., Ltd. បានបំពានផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិនៅត្រង់ មាត្រា៤ មាត្រា៦ មាត្រា៩ថ្មី នៃអនុក្រឹត្រស្តីពីការបំពុលទឹក ដែលបង្កប់ទុយោលួចបង្ហូរទឹកស្អុយចូលក្នុងស្ទឹងព្រែកត្នោត ដែលបង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្បែរនោះ ស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នៅពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ពិតប្រាកដមែន ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ពិតប្រាកដមែន។   សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម៖

១-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។

២-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។

៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។

៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់

៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។

៦-ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។

៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ។

បេី​តាមប្រភព​បាន​ឱ្យ​ដឹងទៀតថា​ រោងចក្រ​បោកគក់​ខាងលេី​នេះ​ បាន​បេីក​ដំណើរ​ការ​ ចាប់​ពី​ខែតុលា​ ឆ្នាំ​២០២៤​ រហូត​ដល់​បច្ចុប្បន្ន​ ហើយ​រោង​ចក្រ​ផង​ដែរ​ មិន​ព្រម​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន​ លេីការ​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​ ដេីម្បី​ត្រួតពិនិត្យ​សារធាតុ​ពុល​ ឬ​សារធាតុ​គីមី​ ព្រមទាំង​មិន​បេីក​ដំណើរ​ការ​អាង​ប្រព្រឹត្ត​តិម្ម​ សំអាត​សារធាតុ​ក្នុងទឹក​ មុន​នឹង​បញ្ចេញ​ចោល។

បេី​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ កន្លង​មក​ក្រសួង​បាន​ដាក់​វិធាន​ ឱ្យ​គ្រប់​រោង​ចក្រ​ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​ខានតែបាន​ ដេីម្បី​បញ្ជៀស​ជាតិពុល​ក្នុង​សំណល់​រាវ​។

អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ នឹង​បន្ដតាម​ដាន​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ថ្នាក់​ដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ ដូច​ករណី​រោងចក្រ​ខាងលើ​ និង​នៅតាម​ទីតាំង​រោងចក្រ​នានា​ ដេីម្បី​ទប់​ស្កាត់​ការ​បង្ហូរ​សារធាតុ​ពុល​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​។

Related Articles

Back to top button
error: Content is protected !!