បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត
កំពត៖ ប្រជាពលរដ្ឋក្មេងចាស់ ចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ២ក្បាលក៏រងរបួស ព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត ក្នុងករណីបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យដឹងថារឿងបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផង ។ ពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្សនិងសត្វពាហនៈ ព្រោះរឿងនេះជារឿងដដែលៗកើតមានជាយូរមកហើយ។
តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា÷ករណីនេះកើតហេតុ បានកើតឡើងកាលពីវេលាម៉ោង ០៣និង១០នាទី នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។ ហេតុការណ៍នេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើអោយខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុង ក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក មានរបស់របរនិងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កអោយរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ (ប្រាំឆ្នាំ)រងរបួសធ្លុះក្បាល០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាង ហើយនិងស្មាផងដែរ។
បើតាមប្រភពបានបញ្ជាក់បន្ថែមថា គឺបង្កឡើងដោយក្រុមហ៊ុន ម្សៅបៀក ដោយមានឈ្មោះ លី គឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈពេលជាច្រើនឆ្នាំណាស់មកហើយប្រជាពលរដ្ឋក៏រាយកាណ៍ប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរ តែមិនទាន់មានដំណោះស្រាយដល់ប្រជាពលរដ្ឋនោះទេ។
ករណីក្រុមហ៊ន បំផ្ទុះថ្មភ្នំនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋរងរបួសខាងលើនេះដែរ លោកអភិបាលស្រុកបន្ទាយមាសបានឲ្យដឹងថា ខ្ញុំបានទទួលព័ត៌មាននឹងហើយ ហើយខ្ញុំកំពុងហៅក្រុមហ៊ុនមក។ ចំណែកឯអ្នករងផលប៉ះពាល់ ឥឡូវខាងអាជ្ញាធរបានឲ្យបញ្ជូនទៅមន្ទីរពេទ្យអស់ហើយ។
លោកអភិបាលស្រុកបានបន្តទៀតថា ខ្ញុំបានហៅខាងក្រុមហ៊ុនមកដើម្បីជជែកជាមួយក្រុមហ៊ុន ព្រោះខាងក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែលោកមិនដឹងថាក្រុមហ៊ុនដែលបានបំផ្ទុះថ្មភ្នំនោះមិនដឹងឈ្មោះក្រុមហ៊ុន អ្វីទេ។
ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទួចស្នើសុំទៅដល់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ និងជួយដោះស្រាយជូនទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះផង។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕ សូមអរគុណ
អត្ថបទ សេង សុខេង