កីឡា និងសិល្បៈព័ត៏មានថ្មីៗ

បែកធ្លាយ​ ករណី​ពេទ្យ​សត្វ​ប្រេី​អំណាច​ នាំសត្វគោរស់ចូល​ប្រទេស​វៀត​ណាម

តាកែវ​៖​ ករណី​នាំសត្វគោរស់​ចូល​ប្រទេស​វៀតណាម​ តាម​ច្រក​ ឫស្សី​៣គុម្ព​ ស្ថិត​នៅឃុំតាអូរ​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ​ សង្ស័យ​ថា​គ្មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​អនុញ្ញាត​។

បេីតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ នៅស្រុក​គីរីវង់​ បាន​ផ្តល់​មក​អង្គភាព​សារព័ត៌មាន​យេីង​ថា​ ការ​នាំ​ចេញ​សត្វ​គោរស់​ តាម​ច្រក​ ឫស្សី៣គុម្ព​នេះ​គឺ​កេីតឡេីងមកជា​យូរណាស់​មក​ហើយ​ ដោយ​មាន​ឈ្មោះ​ ថៃ​ លី​ ជា​ពេទ្យ​សត្វខេត្ដ ជា​អ្នកបញ្ជា​ និង​រត់ការ​ ដេីម្បី​សម្រួលដល់​ការនាំចេញ​សត្វ​គោចូលទៅ​កាន់ប្រទេស​វៀតណាម​ ដេីម្បី​លក់ឱ្យឈ្មួញ។

ពលរដ្ឋ​បាន​បន្ដ​ទៀត​ថា​ កន្លងមក​គឺពុំ​មាន​ មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ ធ្វើ​ការ​ត្រួតពិនិត្យ​ ឬចុះបង្ក្រាបនោះទេ​ សង្ស័យ​ថា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ រាប់​ចាប់​ពី​មន្រ្តី​ច្រក​រហូតដល់​មន្រ្តី​ថ្នាក់ខេត្ដ​ ពោល​គឺ​ ធំស៊ីតាមធំ​ តូច​ ស៊ីតាមតូច​។

បេីតាម​ប្រភព​មួយទៀត​ សូមមិន​បញ្ចេញ​ឈ្មោះ​ បានឱ្យដឹងថា​ លោកពេទ្យសត្វ​ ថៃ​ លីបាន​ធ្វើ​សកម្មភាព​នាំចេញ​សត្វ​គោ​រស់តាម​ច្រក​ ឫស្សី​៣គុម្ព​ ឃុំតាអូរ​ ស្រុក​គីរីវង់​ ខេត្ត​តាកែវនេះ​ គឺយូរឆ្នាំណាស់មក​ហេីយ​ ដោយសព្វថ្ងៃ​នេះលោក​ ថៃ​ លី​ មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ និងរស់នៅ​ក្នុង​វីឡា​ដ៏ធំ​ស្គឹមស្គៃ​ បេីធៀប​ជា​មួយ​ប្រាក់​បៀរវត្ស​ ប្រចាំឆ្នាំ​ គឺមិន​ស័ក្តិសម​នោះទេ​។

អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ ពុំអាច​ធ្វេី​ការទំនាក់​ទំនាក់ទំនង​ទៅកាន់​ ពេទ្យ​សត្វ​លោក​ថៃ​ លី​ នោះបានទេ​ ដោយ​ពុំ​មាន​លេខទូរស័ព្ទ​ទំនាក់ទំនង​ ហេីយ​អង្គភាព​យេីង​ខ្ញុំ​រង់​ចាំ​ការ​បំភ្លឺ​ជុំវិញ​ករណី​បែកធ្លាយ​ព័ត៌មាន​ខាងលេី​ រាល់​ម៉ោង​ធ្វើ​ការ។

Related Articles

Back to top button
error: Content is protected !!