ព័ត៌មានជាតិ

លោក ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានពាំនាំយកនូវទេយ្យទានជូនលោកយាយលោកតាចំនួន ១៥គ្រួសារ

តាកែវ ÷ នាថ្ងៃពុធ០២ កើត ខែចែត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ សមាគមយុវជនពន្លឺព្រះចន្ទដឹកនាំដោយលោក ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះចន្ទ បានចុះសួរសុខទុក្ខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ដោយមានការចូលរួម លោក ណុប សុផល អនុប្រធានសមាគមយុវជនពន្លឺព្រះចន្ទព្រមទាំង សមាជិក សមាជិកា សមាគមមួយចំនួនទៀតបាននាំយកនូវទេយ្យទានដែលជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះគ្រូចន្ទធម្មោ ថុង រី ព្រះគ្រូចៅអធិការវត្តព្រៃម្លូ ដើម្បីយកទៅធ្វើទានជូនដល់ពុទ្ធបរិស័ទ្ធ លោកតា លោកយាយ ក្នុងមូលដ្ឋានស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១៥ គ្រួសារ នារដូវកាលសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងសេចក្តីនៃការចែករំលែកក្តីស្រលាញ់ជូនដល់ពុទ្ធបរិស័ទ្ធគ្រប់ទិសទាំង០៨ ដែលក្នុងនោះទេយ្យទានដែលបានចែកជូនក្នុង ០១ គ្រួសាររួមមាន ÷
១. អង្ក ចំនួន ២៥ គីឡូក្រាម
២. មីម៉ាម៉ា ចំនួន ០១ កេស
៣. ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ០៤ ដប
៤. ភួយ ០១ អាវ ០១ ខោ ០១ សារ៉ុង ០១ ក្រណាត់ ស ០១ ដុំ និង ថវិការ ចំនួន ១៥,០០០ រៀល។

Related Articles

Back to top button
error: Content is protected !!