ព័ត៌មានជាតិ

សាលាចំនួនបីបានរៀបចំទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក ឆ្នាំ២០២៤

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា សាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាសង្គមមានជ័យ ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានប្រារព្ធកម្មវិធីទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក។ កម្មវិធីនេះធ្វើឡើងជារាងរាល់ឆ្នាំក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សសត្វស្លាបជាពិសេសសត្វក្រៀល ព្រមទាំងយល់ដឹងពីសារៈសំខាន់និងជំរុញការចូលរួមថែរក្សាការពារនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕

ឆ្នាំនេះផងដែរ មានអ្នកចូលរួមចំនួន៣០០នាក់ ដែលក្នុងនោះរួមមានលោកនាយករងតំបន់ការពារបឹងព្រែកល្ពៅ ក្រុមប្រឹក្សាឃុំ លោកមេភូមិ(បន្ទាយធ្លាយ, កំពង់ក្រសាំង, និងភូមិសង្គមមានជ័យ) អាជ្ញាធរមូលដ្ឋាន នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ក្រៅពីបទបង្ហាញអំពីសារៈសំខាន់របស់តំបន់ដីសើម និងសត្វក្រៀល ប្រធានបទទាក់ទងនិងការគ្រប់គ្រងសំណល់ប្លាស់ស្ទីកក៏ត្រូវបានលើកឡើងផងដែរ។ ក្រោយពេលបញ្ចប់ទិវាអ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្តចូលរួមអភិរក្សសត្វក្រៀល កាត់បន្ថយការប្រើប្រាស់ប្លាស្ទីកនិងចូលរួមប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃ៕

Related Articles

Back to top button
error: Content is protected !!