ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យរបស់អយ្យការ​ខេត្ត​សៀមរាប​ អនុញ្ញាតឲ្យជនសង្ស័យពីរនាក់ដែលវាយក្មេង​លក់​ អណ្តេីក ត្រឡប់ទៅលំនៅដ្ឋានវិញ

ខេត្ត​សៀមរាប​ ៖ សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការខេត្តសៀមរាបបានបញ្ជាក់ថា នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់​បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួនដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង ។

-ជនសង្ស័យ​បានបានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។​

-ជនសង្ស័យ​បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្ដឹងក្នុងរឿងនេះតទៅទៀត។
-ជនសង្ស័យ​មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យថា នឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ។

-ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ ដែលត្រូវមើលថែរក្សា។

នេះបេីតាម​អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។

Related Articles

Back to top button
error: Content is protected !!