មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានច្រកដីចូលថង់សម្រាប់ធ្វើការបណ្តុះកូនឈើបានចំនួន ៨៣៤ថង់បន្ថែម និងបានបណ្ដុះកូនឈើក្រញូង និងកូនឈើកកោះ
កោះកុង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានច្រកដីចូលថង់សម្រាប់ធ្វើការបណ្តុះកូនឈើបានចំនួន ៨៣៤ថង់បន្ថែម និងបានបណ្ដុះកូនឈើក្រញូង និងកូនឈើកកោះចូលថង់បានសរុបចំនួន ២,៧៨៩ដើម ក្នុងថ្នាលបណ្តុះរបស់មន្ទីរបរិស្ថានខេត្តកោះកុង។
ដោយឡែក មន្ត្រីឧទ្យានុរក្ស ការិយាល័យដែនជម្រកសត្វព្រៃ តាតៃ បានច្រកដីដាក់ក្នុងថង់សរុបចំនួន ១៩,២៧៥ថង់ ក្នុងនោះរួមមានកូនធ្នង់បានចំនួន ៧១០ដើម កូនក្រញ៉ូងបានចំនួន ១,៤០០ដើម កូនប៉េង បានចំនួន ៧៧៦ដើម។
ចំណែកឯ មន្ត្រីឧទ្យានុរក្សស្នាក់ការកណ្ដាលឬស្សីជ្រុំ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង និងស្នាក់ការរងឧទ្យានុរក្សឆាយតាហ៊ីង នៃការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានធ្វើការច្រកដីដាក់ថង់ និងរៀបចូលថ្នាលបណ្ដុះកូនឈើបានចំនួនសរុប ១២,៧៤១ថង់ និងដកគ្រាប់ពូជពីថ្នាលសាបកូនឈើដាក់ក្នុងថង់បណ្ដុះបានចំនួន ១,៤៥០ ដើមក្នុងនោះរួមមាន កូនបេងចំនួន ១,៣១០ ដើម កូនធ្នុង់ចំនួន ១៤០ ដើម៕