កីឡា និងសិល្បៈព័ត៌មានជាតិ
សមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ក្រោមប្រធានបទ ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ ២០២៤
នារសៀលថ្ងៃទី សៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាល
សមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ក្រោមប្រធានបទ ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ ២០២៤ នឹងមានការប្រជុំតម្រង់ទិសដល់ សមាជិក សមាជិកា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោពេញដោយស្នាមញញឹមបន្តដំណើរទៅមុខ គាំទ្រយ៉ាងពឹងទំហឹងនូវក្រោមការដឹកនាំរបស់សម្តេច ។
ក្នុងអង្គប្រជុំនេះមានការចូលរួមពី ឯកឧត្តម ម៉ៅ ផល្លា ជាប្រធានកិត្តិយស និងសមាជិកសមាជិកាជាថ្នាក់ដឹកនាំសមាគម កិច្ចប្រជុំបានចប់សព្វគ្រប់នៅវេលាម៉ោង ១៦:៣០ នាទីរសៀលក្រោមបរិយាកាស រីករាយ ស្និតស្នាល និង ទទួលខុសត្រូវខ្ពស់បំផុត ។