ព័ត៌មានជាតិ
មន្ត្រីឧទ្យានុរក្សការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងបានចុះល្បាតចាប់ពីចំនុចព្រៃស្វាយស ដល់ចំនុចព្រៃភ្នំស្រួច
ព្រះវិហារ៖ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីឧទ្យានុរក្សការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានចុះល្បាតចាប់ពីចំនុចព្រៃស្វាយស ដល់ចំនុចព្រៃភ្នំស្រួច ស្ថិតនៅភូមិសាស្រ្ដ ភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី។
ក្នុងថ្ងៃជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចូលរួមសហការណ៍ជាមួយដែនជម្រកសត្វព្រៃឆែប បានចុះល្បាតចំណុចកំពង់សាមី កំពង់ព្រះឥន្រ្ទ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ដោយឡែកចាប់ថ្ងៃទី០៧ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីស្នាក់ការអន្ទឹល និងស្នាក់ការកំប្រាក់ បានចុះល្បាតដល់ចំណុចជញ្ជាំង ស្ថិតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ។