អាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធមីទ្ទិញចូលរួមអបអរសាទរ ខួបលើកទី ៧០ ទិវាកំណើត កងយោធពលខេមរភូមិន្ទ!
ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបទី ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។
ព្រមជាមួយឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ និងដោយបានទទួលការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំប្រារព្ធមីទ្ទិញដើម្បីចូលរួមអបអរសាទរ ព្រមទាំងចែកអំណោយ រួមមានអង្ករ, ទឹកសុទ្ធ, ទឹកក្រូច និងថវិកា ជូនដល់ តំណាងអតីតយុទ្ធជន និងគ្រួសារយោធិនពលី សរុប ២៣នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ៕