ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការសមុទ្រ…..
រដ្ឋធានីប៉េកាំង ៖ សាធារណរដ្ឋប្រជាមានិតចិននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការសមុទ្រ ដែលជាវេទិកាអមមួយក្នុងចំណោមវេទិកាអមប្រាំមួយផ្សេងទៀត នៃវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រខៀវ ស្របនឹងផ្លូវសូត្រ» ។
រួមជាមួយកម្ពុជា វេទិកានេះក៏មានការចូលរួមថ្លែងចំណាប់អារម្ភ ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី នៃបណ្ដាប្រទេសជាច្រើនទៀតផងដែរ។
គូសបញ្ជាក់ឲឃើញផងដែរថា សាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នារដ្ឋធានីប៉េកាំង។