កីឡា និងសិល្បៈព័ត៌មានជាតិ

យុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង

 

កំពង់ឆ្នាំង៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម យ៉ង ភិរម្យ អភិបាលរងខេត្ដកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ បន្តចុះយុទ្ធនាការកាត់ាបន្ថយការប្រើប្រាស់ថង់ប្លាកស្ទិក នៅសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតនៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ក្រោមប្រធានបទ “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា” និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមពីសាលាចំនួន ៣ និងមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្ដិយសចំនួន ២១០៣នាក់ និងរួមទាំងគ្រឹះស្ថានសិក្សាចំណេះដឹងនានា សរុបចំនួន ៥២ សាលា ក្នុងឃុំទាំង៩ នៃស្រុកទឹកផុសទាំងមូល ដែលមានសមាសភាពចូលរួមជា បុគ្គលិកអប់រំ និងសិស្សានុសិស្ស សរុបចំនួន ១៥០៥៦នាក់។

ស្ថិតក្នុងឱកាសយុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិកក្នុងស្រុកទឹកផុស ឯកឧត្ដម យ៉ង ភិរម្យ មានមតិស្វាមគន៍ និងបានអាននូវរបាយការណ៍ជូនអង្គពិធី និងបានលើកឡើងថា គ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្ដកំពង់ឆ្នាំង នឹងបន្ដចូលរួមយុទ្ធនាការឱ្យបានភ្ជាប់ភ្ជួននូវការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍ និងតាមសាលារៀនផ្សេងៗ
ថ្លែងក្នុងយុទ្ធនាការនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានដើរតួយ៉ាងសំខាន់ លើការការកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិកគឺ ក្រោមការរៀបចំគម្រោងការរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ប្រជាសហគមន៍ទាំងអស់ចូលរួមអនុវត្តឱ្យបានទូលំទូលាយទាំងអស់គ្នា និងចូលរួមប្ដេជ្ញា ដើម្បីសុខភាពមនុស្សជាតិជាសកល ក្រោមពាក្យស្លោក “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា និង ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ក្នុងនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្ដផ្ដាំផ្ញើនូវសារគន្លឹះជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឱ្យចចេះ “ឃើញទើស ឃើញរើស” ក្នុងន័យចង់បញ្ជាក់ពីការចូលរួមទទួលខុសត្រូវ ជាពិសេសទៅលើសំណល់ប្លាស្ទិក និងជាការលើកទឹកចិត្ដដល់អ្នកចូលរួមបន្ដប្ដេជា្ញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះថាថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកល។ ចង់ អោយដឹងផងដែថា ក្នុងយុទ្ធនាការក្រសួងបរិស្ថាន និងបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាក្នុងមួយថ្ងៃនៅតាមបណ្តាសាលារៀន ដើម្បីកុំអោយមានថង់ប្លាស្ទិក ចូលរួមផ្តេជ្ញារចិត្តទាំងអស់គ្នា ដើម្បីលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក និងអោយសិស្សានុសិស្សទាំងអស់ជួយជំរុញការផ្សព្វផ្សាយដល់មូលដ្ធានរស់នៅខ្លួនថែមទៀត ។


គួបញ្ជាក់ផងដែរ យុទ្ធនាការនេះ បានធ្វើឡើងស្របពេលជាមួយថ្ងៃ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដពោធិ៍សាត់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកណ្ដាល ព្រមទាំងក្រសួងបរិស្ថាន និងកាកបាទក្រហមកម្ពុជា ស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាកស្ទិកនិងការពង្រឹង ការគ្រប់គ្រងសំណល់ប្លាស្ទិករយៈពេលខ្លីក្នុងគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ២០២០-២០៣០ និងគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្ដិទី៦ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។ តាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

Related Articles

Back to top button
error: Content is protected !!